សំណល់ប្លាស្ទិក គឺជាបញ្ហាគំរាមកំហែងចម្បងចំពោះប្រព័ន្ធអេកូឡូស៊ីនិងការអភិវឌ្ឍមនុស្ស ទូទាំងពិភពលោកនិងនៅក្នុងប្រទេសកម្ពុជា។
៥០%នៃប្លាស្ទិកដែលយើងប្រើប្រាស់ ត្រូវបានប្រើម្តងហើយម្តងទៀត រួចហើយបោះចោល។ ប៉ុន្តែវាត្រូវការពេលវេលាពី ៥០០ ទៅ ១ ០០០ឆ្នាំ ដើម្បីរលួយក។
ដើម្បីការពារសោភណ្ឌភាពប្រទេសយើង ការពារគុណភាពជីវិតសម្រាប់ប្រជាជនកម្ពុជា និងការពារភាពទាក់ទាញសម្រាប់ទេសចរ ក្រសួងបរិស្ថាននិងក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព នឹងប្រកាសផ្សព្វផ្សាយជាផ្លូវការនូវយុទ្ធនាការ “រួមគ្នាកាត់បន្ថយប្លាស្ទិក”។
គោលបំណងនៃយុទ្ធនាការនេះគឺ ដើម្បីផ្សព្វផ្សាយជាផ្លូវការនូវចលនាទូលំទូលាយកាត់បន្ថយសំណល់ប្លាស្ទិកនៅកម្ពុជាតាមគោលការណ៍ស្ម័គ្រចិត្ត ក៏ដូចជាជំរុញការអនុវត្តអនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក។
ក្រសួងបរិស្ថាននិងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព សូមអញ្ជើញអាជីវកម្មនិងអង្គការទាំងអស់ ចូលរួមជាមួយយើង និងបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការកាត់បន្ថយប្លាស្ទិកនៅប្រទេសកម្ពុជា។
សូមចុះឈ្មោះអាជីវកម្មរបស់លោកអ្នក ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល​ក្នុងការកាត់បន្ថយប្លាស្ទិក​នៅកម្ពុជា។

ចូលរួមយុទ្ធនាការនេះ ចុះឈ្មោះនៅទីនេះ និងកត់ត្រាការប្តេជ្ញាចិត្តរបស់លោកអ្នក!

ប្រសិនបានចុះឈ្មោះរួចហើយ? សូមធ្វើបច្ចុប្បន្នភាពពត៌មានអាជីវកម្ម និងបង្កើនការប្តេជ្ញារបស់លោកអ្នក!

 

អាជីវកម្មនិងអង្គការចូលរួម ប្តេជ្ញាចិត្តថានឹង៖

(១) បញ្ឈប់ការផ្តល់ថង់/ប្រអប់/ដបប្លាស្ទិកដោយគិតថ្លៃដល់អតិថិជនរបស់អ្នក

(២) បញ្ឈប់ជាអចិន្ត្រៃយ៍នូវផ្តល់ថង់/ប្រអប់/ដបប្លាស្ទិកដោយមិនគិតថ្លៃ ដល់អតិថិជនអ្នក ក្នុងរយៈពេល៣ខែបន្ទាប់ពីការចុះឈ្មោះ និង

(៣) ត្រួតពិនិត្យទម្លាប់ប្រតិបត្តិអាជីវកម្មរបស់ខ្លួន ដើម្បីកាត់បន្ថយឬបញ្ឈប់ការប្រើប្រាស់ប្លាស្ទិក ព្រមទាំងផ្សព្វផ្សាយការប្តេជ្ញាចិត្តបន្ថែម នៅតាមអនឡាញ និងនៅទីតាំងអាជីវកម្មរបស់ខ្លួន។

អាជីវកម្មនិងអង្គការចូលរួម នឹងត្រូវបានបង្ហាញនៅលើគេហទំព័រនេះ ហើយគំនិតផ្តួចផ្តើមលេចធ្លោនានានឹងត្រូវបានផ្សព្វផ្សាយដោយក្រសួងបរិស្ថាននិងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។ អាជីវកម្មនិងអង្គការចូលរួម អាចលើកបង្ហាញស្លាកសញ្ញា “រួមគ្នាកាត់បន្ថយប្លាស្ទិក” នៅទីតាំងអាជីវកម្មនិងនៅលើគេហទំព័ររបស់ខ្លួន។

សូមចុចនៅលើស្លាកសញ្ញា(ឡូហ្គូ)ដើម្បីឃើញអំពីការប្តេជ្ញាចិត្ត និងសមិទ្ធផលនៃអាជីវកម្ម/អង្គការដែលបានចូលរួម: